mouse

 ប្រើ Wireless mouse ភ័យខ្លាចបាត់ឌុយ អញ្ចឹងដូរមកប្រើ Bluetooth Mouse វិញស្រួលចិត្តជាង

  •  ថ្ងៃនេះ ម៉ោង 14:30
  •  ចំនួនមតិ 0 |  ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wireless Mouse ឬហៅថា Mouse ឥតខ្សែ ហាក់ពេញនិយមខ្លាំងកាលពីប៉ុន្មានឆ្នាំមុន ដោយវាបានផ្លាស់ប្តូរបទពិសោធន៍នៃការប្រើខ្សែបែបរញ៉េរញ៉ៃមកគ្មានខ្សែ។ ទោះបីជាវាល្អ និងទំនើបមែន ប៉ុន្តែអ្នកនៅតែព្រួយចិត្ត ត្បិតខ្លាចជ្រុះបាត់ឌុយរបស់ Mouse ហើយបើពិតជាបាត់មែននោះ អ្នកត្រូវបោះចោល Mouse តែម្តង ដោយមិនអាចទិញឌុយថ្មីបាន។ អញ្ចឹងនៅខ្វាយខ្វល់អ្វីទៀត នេះជា Mouse ភ្ជាប់ ដោយ Bluetooth មិនខ្វល់រឿងជ្រុះបាត់ឌុយ។ តោះទៅតាមដានទាំងអស់គ្នា៖

១. LOGITECH M337

LOGITECH M337 ជាប្រភេទ Mouse Bluetooth ដាក់ថ្មសម្រាប់ប្រើជាមួយនឹងកុំព្យូទ័រទាំង Window និង Mac។ វាមានរូបរាងតូចល្មម រាងមូលត្រូវតាមរូបរាងនៃប្រអប់ដៃ។ អ្នកអាចប្រើវាបានងាយស្រួល ដោយមិនខ្លាចបាត់ឌុយឡើយ។ Mouse នេះដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃប្រហែល ២៧ដុល្លារ។

LOGITECH M337
**២. LOGITECH PEBBLE M350**

LOGITECH PEBBLE M350 មានសមត្ថភាពទំនើបជាង Mouse ខាងលើ ត្បិតវាមានរបៀបសម្រាប់ភ្ជាប់២ គឺប្រភេទដោតឌុយ Wireless ក៏បាន ឬ Bluetooth ក៏បាន។ ចំណែកឯភាពខុសគ្នាមួយទៀតនោះគឺប៊ូតុងរបស់វាស្ងាត់ល្អ មិនមានឭសំឡេងឡើយ ស័ក្តិសមសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់។ រូបរាងខាងក្រៅមានសភាពតូច ស្តើងស្រួលដាក់ក្នុងកាបូប។ Mouse នេះដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃប្រហែល ២៣ដុល្លារ។

LOGITECH PEBBLE M350

៣. LOGITECH M590 MULTI-DEVICE

មួយចុងក្រោយនេះគឺ LOGITECH M590 MULTI-DEVICE វាមានសមត្ថភាពលើសប្អូនៗទាំងពីរខាងលើ ដោយលក្ខណៈពិសេសរបស់វា អាចភ្ជាប់ឧបករណ៍បាន២ក្នុងពេលតែមួយតាមរយៈ Bluetooth។ របៀបភ្ជាប់ក៏មាន ២បែបផងដែរ គឺប្រើឌុយ និង Bluetooth។ ចំណែកសំឡេងរំខានក៏ស្ងាត់ដូចម៉ូឌែល LOGITECH PEBBLE M350 អញ្ចឹងដែរ។ Mouse នេះដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃប្រហែល ២៩ដុល្លារ។

LOGITECH M590 MULTI-DEVICE

សរុបមកវិញ Mouse នៅលេខរៀងទី ២ និង ទី៣ ហាក់មានចំណុចពិសេសរៀងៗខ្លួន ដោយ LOGITECH PEBBLE M350 មានតម្លៃធូរថ្លៃជាងគេ ហើយថែមទាំងមានរបៀបភ្ជាប់ ២ បែប និងមានប៊ូតុងចុចស្ងាត់ល្អ ប៉ុន្តែមានរូបរាងតូចពិបាកសម្រាប់អ្នកមានប្រអប់ដៃធំ ចំណែក LOGITECH M590 MULTI-DEVICE វិញល្អសម្រាប់អ្នកមានឧបករណ៍ប្រើច្រើនក្នុងពេលតែមួយ។ ចូលដល់ LOGITECH M337 វិញ ទាំងតម្លៃ និងសមត្ថភាពហាក់នៅទាបជាងគេបន្តិច។ អញ្ចឹងប្រសិនបើអ្នកសម្រេចចិត្តទិញ គួរជ្រើសរើសយកជម្រើស Mouse ទី២ និងទី៣៕

Post a Comment

0 Comments

Close Menu